Home ការអប់រំ អាហារូបករណ៍រដ្ឋ(៨០រូប) និងអាហារូបករណ៍ដៃគូនានា សម្រាប់ឆ្នាំសិក្សា២០២៤~២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក ភ្នំពេញ) Institut de Technologie du Cambodge...

អាហារូបករណ៍រដ្ឋ(៨០រូប) និងអាហារូបករណ៍ដៃគូនានា សម្រាប់ឆ្នាំសិក្សា២០២៤~២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក ភ្នំពេញ) Institut de Technologie du Cambodge (ITC-Phnom Penh)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក ភ្នំពេញ)
Institut de Technologie du Cambodge (ITC-Phnom Penh)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬ សាលាតិចណូ គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលផ្តល់ការ បណ្តុះបណ្តាលប្រកបដោយគុណភាព តម្លាភាព និងសុក្រិតភាពក្នុងផ្នែកវិស្វកម្ម និងបច្ចេកវិទ្យា។

* វិស្វករ សិក្សារយៈពេល ៥ ឆ្នាំ
* បរិញ្ញាបត្ររងវិស្វកម្ម សិក្សារយៈពេល ២ ឆ្នាំ (+៣ឆ្នាំ បន្តថ្នាក់វិស្វករ)

មហាវិទ្យាល័យឬដេប៉ាតឺម៉ង់ (ជំនាញ)៖
១. មហាវិទ្យាល័យគីមីឧស្សាហកម្ម (១.វិស្វកម្មនិងបច្ចេកវិទ្យាអាហារ, ២.វិស្វកម្មគីមី)
២. មហាវិទ្យាល័យសំណង់ (១.សំណង់ស៊ីវិល, ២.ស្ថាបត្យកម្ម, ៣.ហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន)
៣. មហាវិទ្យាល័យវារីសាស្ត្រ (១.ធនធានទឹកនិងហេដ្ឋារចនាសម្ព័ន្ធជនបទ, ២.ទឹកនិងបរិស្ថាន)
៤. មហាវិទ្យាល័យរ៉ែ និងភូគព្ភសាស្ត្រ (១.ធនធានរ៉ែនិងប្រេងកាត, ២.វិស្វកម្មគ្រឹះភូគព្ភសាស្ត្រ)
៥. មហាវិទ្យាល័យបច្ចេកទេសអគ្គិសនី
i. ដេប៉ាតឺម៉ង់ទេពកោសល្យព័ត៌មានវិទ្យានិងទំនាក់ទំនង (១.វិទ្យាសាស្ត្រកុំព្យូទ័រ)
ii. ដេប៉ា.ទេព.អគ្គិសនីនិងថាមពល(១.អគ្គិសនីនិងថាមពល, ២.អេឡិចត្រូនិចនិងស្វ័យប្រវត្តិកម្ម)
iii. ដេប៉ាតឺម៉ង់ទេព.ឧស្សាហកម្មនិងមេកានិច (១.វិស្វកម្មឧស្សាហកម្ម, ២.វិស្វកម្មមេកានិច)
iv. ដេប៉ាតឺម៉ង់ទេពកោសល្យទូរគមនាគមន៍ និងបណ្តាញ (១.វិស្វកម្មទូរគមនាគមន៍និងបណ្តាញ)
v. ដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្តនិងស្ថិតិ (១.វិទ្យាសាស្ត្រទិន្នន័យ, ២.វិស្វកម្មហិរញ្ញវត្ថុ)

ការប្រឡងជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១)៖
□ លក្ខខណ្ឌ៖ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ឬសញ្ញាបត្រសមមូល)។
□ ការចុះឈ្មោះប្រឡង៖ ២៨ តុលា ដល់ ២៤ វិច្ឆិកា ២០២៤។
□ កាលបរិច្ឆេទ៖ ២៧ វិច្ឆិកា ២០២៤។
□ វិញ្ញាសាប្រឡង (QCM)៖ គណិតវិទ្យា, តក្កវិទ្យា និងរូប-គីមីវិទ្យា។
□ ការប្រកាសលទ្ធផលប្រឡង៖ ៣០ វិច្ឆិកា ២០២៤។
□ អាហារូបករណ៍រដ្ឋ និងអាហារូបករណ៍ដៃគូនានា។

ការជ្រើសរើសចូលរៀន កម្រិតបរិញ្ញាបត្ររងវិស្វកម្ម (មិនប្រឡង)៖
□ លក្ខខណ្ឌ៖ ជាប់ ឬធ្លាក់បាក់ឌុប។
□ កាលបរិច្ឆេទចុះឈ្មោះ៖ ៤ វិច្ឆិកា ដល់ ១២ ធ្នូ ២០២៤។
□ កាលបរិច្ឆេទចូលរៀន៖ ១៦ ធ្នូ ២០២៤។
□ អាហារូបករណ៍៖ រដ្ឋ, គម្រោងS4C និងដៃគូនានា។

 

ប្រភពព័ត៌មាន៖ https://www.facebook.com/share/p/nST5wCjuE6Uh7sXW/

សាលាតិចណូ
Exit mobile version