Tuesday, December 24, 2024
spot_img
ផ្សេងទៀត
    spot_imgspot_img

    អត្ថបទ ៥ មើលច្រើនប្រចាំសប្តាហ៍

    spot_img

    ព័ត៌មានផ្សេងទៀត

    រឿងអប់រំខ្លី៖ សត្វស្វា និងកសិករដាំពោត(តើនរណាជាមិត្ត ឬជាសត្រូវ មិនសំខាន់ថាតើនរណាជាអ្នកបានជួយអ្នកពិតប្រាកដ)

    រឿងអប់រំខ្លី៖ សត្វស្វា និងកសិករដាំពោត

    កាលមួយនោះ មានសត្វស្វាមួយហ្វូងមានការសប្បាយចិត្ដជាខ្លាំងក្រោយបានឮថា កសិករដែលធ្លាប់ដេញវាចេញពីចំការពោតរបស់គាត់ជារៀងរាល់ថ្ងៃបានទទួលមរណៈភាពបាត់ទៅហើយ។ ដូច្នេះ ពួកវាក៏បានរាំលោតហ៊ោកញ្ជៀដោយសេចក្តីរីករាយយ៉ាងក្រៃលែង ដោយគិតថាលែងមានអ្នកដេញ និងរំខានពួកវាបន្តទៀត ហើយអាចស៊ីពោតឆ្អែត តាមចិត្តចង់។

    ផ្ទយទៅវិញ ពួកវាភ្លេចគិតថា បើគ្មានកសិករជាអ្នកដាំពោតបន្តទៀតទេ វាក៏គ្មានចំណីស៊ីដូចគ្នាដែរ។ ចាំដល់រដូវដាំពោតឆ្នាំក្រោយៗ មកទៀតមិនមានពោតស៊ីជាចំណីទាល់តែសោះ ព្រោះតែគ្មានអ្នកដាំទៀត។ ពេលនោះហើយដែលពួកវាដឹងថាកសិករដែលពួកវាគិតថាជាសត្រូវហើយ ដែលពួកវាអរសប្បាយនឹងការស្លាប់របស់គាត់ជាអ្នកដាំ។ ហេតុនេះហើយធ្វើឱ្យពួកវាមានការលំបាកក្នុងរកចំណីខ្លាំងណាស់ រហូតខាតបង់អ្នកជួយផ្ដល់ចំណីរបស់កូនៗទៀតផង។

    សរុបជារួមនៅក្នងសង្គមមនុស្សជុំវិញខ្លួនអ្នក ប្រហែលជាពួកគេមិនយល់ឬមើលមិនឃើញពីតម្លៃនៃសកម្មភាពរបស់អ្នកនៅថ្ងៃនេះទេ។ ប៉ុន្តែពួកគេនឹងដឹងហើយទទួលស្គាល់សារៈសំខាន់របស់អ្នកនៅពេលដែលអ្នកលែងនៅក្បែរ និងពេលគ្មានអ្នកជួយដល់ពួកគេ។

    ដូច្នេះហើយពេលខ្លះ អ្នកដែលបដិសេធ ឬប្រឆាំងនឹងអ្នក គឺអាចជាអ្នកដែលជួយអ្នកទៅវិញទេ ភាគច្រើនក៏មានដែរ។

    អត្ថបទថ្មីៗ បន្ថែមទៀត

    LEAVE A REPLY

    Please enter your comment!
    Please enter your name here