Home បច្ចេកវិទ្យា ស្វែងយល់ពីដើមកំណើត និងអត្ថប្រយោជន៍ប្រើ QR Code

ស្វែងយល់ពីដើមកំណើត និងអត្ថប្រយោជន៍ប្រើ QR Code

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា ក្រោមប្រធានបទ “ស្វែងយល់ពីដើមកំណើត និងអត្ថប្រយោជន៍ប្រើ QR Code”

មនុស្សជាច្រើនធ្លាប់ឮធ្លាប់និយាយពាក្យ QR Code ប៉ុន្តែក៏មិនប្រាកដថាបានស្វែងយល់ស៊ីជម្រៅខ្លាំងនោះដែរ ទាក់ទងនឹងប្រវត្តិក៏ដូចជាការលម្អិតពីអត្ថប្រយោជន៍។

អ្វីទៅជា QR Code?
QR Code ឬពាក្យពេញ Quick Response Code ជាទម្រង់ Barcode មានរាងបួនជ្រុង អភិវឌ្ឍបង្កើតជាលើកដំបូងក្នុងប្រទេសជប៉ុន។ គេប្រើសម្រាប់រក្សាទុកទិន្នន័យព័ត៌មានផ្សេងៗ តាំងពីប្រភេទសារធម្មតា អាសយដ្ឋានអ៊ីម៉ែល រហូតដល់លេខទូរសព្ទជាដើម។ វារក្សាទុកទិន្នន័យដោយប្រើនូវលំនាំចំណុចខ្មៅ និងគម្លាតពណ៌ស រៀបចំក្នុងផ្ទៃប្រអប់បួនជ្រុង។

ហេតុអ្វី QR Code មានប្រយោជន៍?
QR Code ងាយស្រួលក្នុងការបង្កើត និងប្រើប្រាស់ដោយអាចរក្សាទុកទិន្នន័យគ្រប់ប្រភេទក្នុងទីតាំងតូចមួយ ដោយក្នុង QR Code មួយ អាចផ្ទុកដល់៤០០០ តួអក្សរ។

អត្ថប្រយោជន៍នៃ QR Code មានអ្វីខ្លះ?
អាចរក្សាទុកទិន្នន័យផ្សេងពីគ្នា ក្នុងគោលដៅដាច់ដោយឡែកមានដូចជា៖
•  អត្ថបទធម្មតា – សារស្វាគមន៍នៅក្នុងសន្និសីទ
•  អាសយដ្ឋាន – អាសយដ្ឋានផ្ទះ ឬអាជីវកម្ម
•  លេខទូរសព្ទ – លេខទូរសព្ទផ្ទាល់ខ្លួន ឬអាជីវកម្ម
•  តំណ URL – អាសយដ្ឋាននៃគេហទំព័រណាមួយ
•  ភ្ជាប់ទៅកាន់ App – អាចរកឃើញមានដូចជា Google Play ឬ App Store
•  សេវាទូទាត់ – រក្សាទុកទិន្នន័យធនាគារ ឬកាតឥណទាន
•  ការផ្ទៀងផ្ទាត់គណនី Online – គេហទំព័រខ្លះអាចបង្ហាញ QR Code សម្រាប់ការ Register ដោយពេលក្រោយអ្នកប្រើប្រាស់ត្រឹមស្កេន QR Code នោះ ហើយ Login ចូលដោយស្វ័យប្រវត្តិ
•  ការផ្ទៀងផ្ទាត់ WiFi – អាចស្កេន QR Code ដើម្បី Login ចូលប្រើប្រាស់ប្រព័ន្ធ WiFi នៃទីតាំងណាមួយ
•  ការប្រើប្រាស់ផ្សេងៗទៀត…។

QR Code បង្ហាញនៅទីណាខ្លះ?
គ្រប់ទីតាំង ជាពិសេសនៅកន្លែងដូចខាងក្រោម៖
•  លើកាតនាមប័ណ្ណ រួមបញ្ចូលទាំងព័ត៌មានទំនាក់ទំនងផ្សេងៗ
•  លើកញ្ចប់វេចខ្ចប់ស្មាតហ្វូន ឬឧបករណ៍ជាច្រើន
•  លើការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងទូរទស្សន៍ ផ្ទាំងប៉ាណូ ពាណិជ្ជកម្ម Online
• នៅលើស្លាកនៃទំនិញប្រចាំសហគ្រាសណាមួយ ដោយរួមបញ្ចូលទាំងព័ត៌មានទាក់ទង Serial Number, លក្ខណៈសម្បត្តិម៉ាស៊ីន ឬកាលបរិច្ឆេទជាដើម។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://tech.sabay.com.kh/article/1103951

Exit mobile version