យោងតាមសេចក្ដីសេចក្តីជូនដំណឹងរបស់សាលាតិចណូ ស្តីពីការជ្រើសរើសនិស្សិតចូលរៀនឆ្នាំទី១ (ថ្នាក់វិស្វករ និងបរិញ្ញាបត្ររងវិស្វកម្ម) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) នាឆ្នាំសិក្សា ២០២៤-២០២៥ នេះ។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជន សិស្ស និងនិស្សិតឱ្យបានជ្រាបថា៖ វិទ្យាស្ថាន នឹងធ្វើការជ្រើសរើសនិស្សិតចូលរៀនឆ្នាំទី១ កម្រិតវិស្វករ សិក្សារយៈពេល ៥ឆ្នាំ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម សិក្សារយៈ ពេល ២ឆ្នាំ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) សម្រាប់ឆ្នាំសិក្សា ២០២៤- ២០២៥ តាមលក្ខខណ្ឌដូចខាងក្រោម៖
ក. កម្រិតវិស្វករ (ប្រឡងជ្រើសរើស)៖
I- ចំនួនជ្រើសរើស៖
នៅឆ្នាំសិក្សា ២០២៤-២០២៥នេះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចូលរៀនឆ្នាំទី១ កម្រិតវិស្វករ សិក្សារយៈពេល ៥ឆ្នាំ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខេត្តកែប ចំនួន១២០នាក់ ដែលបែងចែកតាម ដេប៉ាតឺម៉ង់ជំនាញ ដូចខាងក្រោម៖
ដេប៉ាតឺម៉ង់ អាហារូបករណ៍ ១០០% បង់ថ្លៃ សរុប
ទេពកោសល្យអគ្គិសនី និងថាមពល ៣០ នាក់ ១០ នាក់ ៤០ នាក់
ទេពកោសល្យសំណង់ស៊ីវិល ៣០ នាក់ ១០ នាក់ ៤០ នាក់
ទេពកោសល្យគីមី និងចំណីអាហារ ៣០ នាក់ ១០ នាក់ ៤០ នាក់
II- លក្ខខណ្ឌនៃការជ្រើសរើសជាបេក្ខជនប្រឡង ៖
បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ បេក្ខជនអាចផ្តល់សញ្ញាបត្រថត ចម្លងនៅពេលដាក់ពាក្យចូលរៀន។
III- កាលបរិច្ឆេទទទួលពាក្យ និងកន្លែងទទួលពាក្យ៖
បេក្ខជនត្រូវមកដាក់ពាក្យដោយផ្ទាល់នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ដែលមានទីតាំងស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយភ្ជាប់មកជាមួយនូវប្រាក់ចំនួន ២ម៉ឺនរៀល ដើម្បីបង់សិទ្ធិប្រឡង។
IV- កាលបរិច្ឆេទនៃការប្រឡង ៖
សម័យប្រឡងនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០ ព្រឹក តទៅ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខេត្តកែប ផ្ទាល់ លើវិញ្ញាសាជាភាសាខ្មែរ៖
1. គណិតវិទ្យា រយៈពេល ២ ម៉ោង
2. តក្កវិទ្យា រយៈពេល ១ ម៉ោង
3. រូបវិទ្យា និងគីមីវិទ្យា រយៈពេល ២ ម៉ោង
បញ្ជីឈ្មោះបេក្ខជននឹងបិទផ្សាយនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខេត្តកែប ដែលមានទីតាំងស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦:០០ ព្រមទាំងបង្ហោះនៅក្នុង ទំព័រ Facebook របស់វិទ្យាស្ថាន (https://www.facebook.com/itckh)។
V- ការប្រកាសលទ្ធផលនៃការប្រឡង៖
ការប្រកាសលទ្ធផលប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៦:០០ នៅវិទ្យា
ស្ថានបច្ចេកវិទ្យាកម្ពុជា ខេត្តកែប ដែលមានទីតាំងស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ព្រម ទាំងបង្ហោះនៅក្នុងទំព័រ Facebook របស់វិទ្យាស្ថាន (https://www.facebook.com/itckh)។
VI- ការដាក់ពាក្យសុំចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតវិស្វករ ៖
ការដាក់ពាក្យចូលរៀននឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ តទៅ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខេត្តកែប រហូតគ្រប់ចំនួនតាមការគ្រោងទុក។
ខ. កម្រិតបរិញ្ញាបត្ររងវិស្វកម្ម៖
1- ចំនួនជ្រើសរើស៖
នៅឆ្នាំសិក្សា ២០២៤-២០២៥ នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានឹងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១ កម្រិត បរិញ្ញាបត្ររងវិស្វកម្ម សិក្សារយៈពេល ២ឆ្នាំ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ចំនួន ១៦០នាក់ ដែលបែងចែកតាមដេប៉ាតឺម៉ង់ និងជំនាញដូចខាងក្រោម៖
ដេប៉ាតឺម៉ង់ (ជំនាញ) អាហារូបករណ៍១០០% បង់ថ្លៃ សរុប
ទេពកោសល្យអគ្គិសនី និងថាមពល
វិស្វកម្មដំឡើង និងថែទាំមេកាត្រូនិច ៣០ នាក់ ១០ នាក់ ៤០ នាក់
ទេពកោសល្យសំណង់ស៊ីវិល
វិស្វកម្មគូរប្លង់និងត្រួតពិនិត្យគ្រឿងផ្គុំសំណង់ស៊ីវិល ៣០ នាក់ ១០ នាក់ ៤០ នាក់
ទេពកោសល្យគីមី និងចំណីអាហារ
វិស្វកម្មកែច្នៃ និងវិភាគអាហារ ៣០ នាក់ ១០ នាក់ ៤០ នាក់
ទេពកោសល្យគ្រប់គ្រងទឹក
វិស្វកម្មផ្គត់ផ្គង់ទឹកស្អាតនិងបណ្តាញទឹកក្នុងអគារ
៣០ នាក់
១០ នាក់
៤០ នាក់
II- លក្ខខណ្ឌនៃការជ្រើសរើស ៖
បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាបត្រ សមមូល។ បេក្ខជនអាចផ្តល់សញ្ញាបត្រថតចម្លងនៅពេលដាក់ពាក្យចូលរៀន។
III- កាលបរិច្ឆេទទទួលពាក្យ និងកន្លែងទទួលពាក្យ៖
បេក្ខជនត្រូវមកដាក់ពាក្យចូលរៀន ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យា ស្ថានបច្ចេកវិទ្យាកម្ពុជា ខេត្តកែប ដែលមានទីតាំងស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
IV- សំណុំលិខិតសម្រាប់ដាក់ពាក្យ ៖
បេក្ខជនត្រូវមាន៖ ១ ច្បាប់
ពាក្យសុំចុះឈ្មោះ ១ ច្បាប់
ជីវប្រវត្តិសង្ខេប ១ ច្បាប់
រូបថត 4×6 (ថតថ្មី) ៣ សន្លឹក
ច្បាប់ចម្លងសញ្ញាបត្របណ្តោះអាសន្ន ឬព្រឹត្តិបត្រពិន្ទុ ដោយមានច្បាប់ដើមបង្ហាញ ១ ច្បាប់
បង្កាន់ដៃបង់សិទ្ធិជ្រើសរើស ទឹកប្រាក់ ១ម៉ឺន រៀល ១ ច្បាប់
ចំពោះបេក្ខជនអាទិភាពដែលជាអ្នកក្រីក្រឬរស់នៅតំបន់ជួបការលំបាកត្រូវមានសំណុំឯកសារបន្ថែម ដូចជា៖
ពាក្យសុំអាហារូបករណ៍ (មានគំរូ ) ១ ច្បាប់
សេចក្តីបញ្ជាក់ពីភាពក្រីក្រ ឬពីការស្នាក់នៅតំបន់ជួបការលំបាកពីថ្នាក់ឃុំ/សង្កាត់ ១ ច្បាប់
ច្បាប់ថតចម្លងប័ណ្ណគ្រួសារ ដោយមានច្បាប់ដើមបង្ហាញ ១ ច្បាប់
V- ការចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររងវិស្វកម្ម ៖
ការចូលរៀននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ តទៅ។
សេចក្តីបញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទាក់ទងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខេត្តកែប ដែលមានទីតាំងស្ថិតនៅ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។