Monday, December 23, 2024
spot_img
ផ្សេងទៀត
    spot_imgspot_img

    អត្ថបទ ៥ មើលច្រើនប្រចាំសប្តាហ៍

    spot_img

    ព័ត៌មានផ្សេងទៀត

    គន្លឹះខ្លះៗសម្រាប់ត្រៀមប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល

    គន្លឹះខ្លះៗសម្រាប់ត្រៀមប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល

    វិញ្ញាសារប្រឡងប្រជែងរួមមាន៖ វិញ្ញាសារសរសេរ និងវិញ្ញាសារសួរផ្ទាល់មាត់

    ១. វិញ្ញាសារសរសេរលើកទី១

    សំណួរពហុចម្លើយពាក់ ព័ន្ធនឹងចំណេះដឹង ទូទៅ និងចំណេះដឹង ពាក់ព័ន្ធនឹងជំនាញ

    សិក្សាស្រាវជ្រាវ និងអានឯកសារផ្សេងៗពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល វប្បធម៌ទូទៅ អាស៊ាន ភូមិសាស្រ្តកម្ពុជា សេដ្ឋកិច្ចកម្ពុជា ពលរដ្ឋវិទ្យា ប្រវិត្តិសាស្រ្តកម្ពុជា និងចំណេះដឹងពាក់ព័ន្ធនឹងជំនាញដែលបេក្ខជនបានជ្រើសរើស (រដ្ឋបាលសាធារណៈ ឬសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ឬទំនាក់ទំនងអន្តរជាតិ)

    ការត្រៀមខ្លួន ភាសាអង់គ្លេស ឬ ភាសាបារាំង

    • ភាសសាអង់គ្លេសគួរយកចិត្តទុកដាក់លើ Grammar, Vocabulary, and Reading។ មានឯកសារ មួយចំនួនទៀតដែលអាចសិក្សាស្រាវជ្រាវបន្ថែមរួមមាន TOFEL WORD, TOFLE READING, And TOFLE GRAMMAR និងឯកសារទាក់ទងនឹងភាសាអង់គ្លេសផ្សេងៗទៀត។

    ២. វិញ្ញាសារសរសេរលើកទី២

    អធិប្បាយពាក់ព័ន្ធនឹង ចំណេះដឹងទូទៅ ជំនាញ

    • អានប្រធានបទឱ្យបានច្បាស់លាស់ និងចំណាយពេលបន្តិចស្វែងយល់អំពីខ្លឹមសារ និងគោលគំនិតសំខាន់ របស់ប្រធានបទ បន្ទាប់មកកត់ត្រានូវចំណុចសំខាន់ៗដែល គាំទ្រដល់ប្រធានបទ និងរៀបលំដាប់លំដោយគំនិត និងប្លង់សរសេរ មុននឹងចាប់ ផ្តើមធ្វើសេចក្តីអធិប្បាយ។ (ប្រើប្រាស់បទពិសោធន៍ដែលគិតថាខ្លួនមានជំនាញ)

    ការត្រៀមខ្លួន

    ដោះស្រាយបញ្ហាតាម ករណីសិក្សា

    • សិក្សាស្វែងយល់ឯកសារមួយចំនួនពាក់ព័ន្ធនឹងតក្កវិទ្យា និង IQ ផ្សេងៗ គណិតវិទ្យា មួយចំនួនដូចជាតក្កវិទ្យា ស្វីតជាដើម។ ជាជំនួយស្មារតី ពេលអនុវត្តកិច្ចការប្រឡង អាចប្រើប្រាស់ភាពឆ្លាតវៃ និងអាចពិចារណ លើភាពសមហេតុផលផ្សេងៗ។

    ៣. វិញ្ញាសារសួរផ្ទាល់មាត់

    ធ្វើមូលវិចារណ៍លើ បុគ្គលលិកលក្ខណៈ និងធ្វើ ហេតុប្បទេសរបស់ បេក្ខជន ក្នុងពេលតែមួយ សម្រាប់រយៈពេល ពី “១៥នាទី ទៅ ៣០នាទី”

    ការត្រៀមខ្លួន

    បេក្ខជនគួរត្រៀមខ្លួនឱ្យបានរួចរាល់ ទាំងសម្លៀកបំពាក់សមរម្យ និងអាកប្បកិរិយា និង ចំណេះដឹងផ្សេងៗដែលពាក់ព័ន្ធនឹងជំនាញដែលខ្លួនបានជ្រើសរើស។ ការហ្វឹកហាត់ក្នុងការ អធិប្បាយលើប្រធានបទផ្សេងៗ អាចជួយឱ្យមានភាពស្ទាត់ជំនាញក្នុងការបកស្រាយ និង ហ្វឹកហាត់សួរសំណួរ និងឆ្លើយនៅសំណួរផ្សេងដោយខ្លួនឯង។ ការធ្វើបែបនេះ អាចជួយក្នុង ការឆ្លើយតបសំណួរផ្សេងៗប្រកបដោយទំនុកចិត្ត។

    ពេលអនុវត្តវិញ្ញាសារសួរផ្ទាល់មាត់ គួរព្យាយាមបរិយាយនូវចំណុចផ្សេងៗដែលផ្សារ ភ្ជាប់នឹងប្រធានបទឱ្យអស់ពីលទ្ធភាព ក៏ប៉ុន្តែត្រូវប្រាកដចិត្តថាគ្រប់ចំណុចដែលបានលើក ឡើងក្នុងពេលអធិប្បាយអាចមានចម្លើយឆ្លើយតបទៅកាន់សំណួររបស់គណៈកម្មការបាន។ ចំណុចណាដែលមិនស្រពិចស្រពិលគួរព្យាយាមកុំលើកឡើងដើម្បីចៀសវាងពេល គណៈកម្មការសួរសំណួរ បេក្ខជណពុំអាចបកស្រាយបាន។

    ប្រសិនបើ យល់ថាចម្លើយដែលបេក្ខជនបានឆ្លើយ មានភាពឆ្លើយតបទៅនឹងសំណួរ របស់គណៈកម្មការ សូមកុំមានការស្ទាក់ស្ទើរ និងសូមព្យាយាមលើកឡើងនូវចំណុចផ្សេងៗ ទៀតដែលធ្លាប់បានដឹង ធ្លាប់បានសិក្សាឱ្យអស់លទ្ធភាពតាមដែលអាចទៅរួច។

    មានតែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសារសរសេរលើកទី១ ប៉ុណ្ណោះដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសារសរសេរលើកទី២។

    មានតែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសារសរសេរលើកទី២ ប៉ុណ្ណោះដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសារសួរផ្ទាល់មាត់។

    គន្លឹះខ្លះៗសម្រាប់ត្រៀមប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល
    គន្លឹះខ្លះៗសម្រាប់ត្រៀមប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល

    អត្ថបទថ្មីៗ បន្ថែមទៀត

    LEAVE A REPLY

    Please enter your comment!
    Please enter your name here