សេចក្ដីជូនដំណឹង សាលាភូមិន្ទរដ្ឋបាល សូមជូនដំណឹងដល់មន្ត្រីរាជការក្របខណ្ឌនៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលមានបំណងសិក្សាវគ្គខ្លីៗ ជ្រាបថា សាលានឹងរៀបចំបើកវគ្គបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញ ដូចខាងក្រោម៖
១. ប្រព័ន្ធរដ្ឋបាលកម្ពុជា (សិក្សាអនឡាញ រយៈពេល ៣០ម៉ោង)
២. ការរៀបចំថវិកាក្នុងអង្គភាពសាធារណៈ (សិក្សាអនឡាញ រយៈពេល ៣០ម៉ោង)
៣. ការគ្រប់គ្រងគម្រោង (សិក្សាផ្ទាល់ រយៈពេល ៣០ម៉ោង)
៤. ភាសាអង់គ្លេសសម្រាប់កិច្ចការរដ្ឋបាល (សិក្សាផ្ទាល់ រយៈពេល ៣០ម៉ោង)
មន្ត្រីរាជការក្របខណ្ឌនៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលមានបំណងសិក្សាវគ្គខាងលើ អាចចុះឈ្មោះសិក្សាតាមតំណភ្ចាប់ https://go.gov.kh/era/regletterwriting ឬតាមរយៈ QR code ខាងក្រោម ដោយចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
🌎 | Website (http://era.gov.kh/)
🌎 | Telegram (https://t.me/activitieera)
🌎 | Facebook page (https://www.facebook.com/RsaCambodia)
https://www.facebook.com/share/p/tPb2c6wwK5MpbGM8/?mibextid=oFDknk