Monday, December 23, 2024
spot_img
ផ្សេងទៀត
    spot_imgspot_img

    អត្ថបទ ៥ មើលច្រើនប្រចាំសប្តាហ៍

    spot_img

    ព័ត៌មានផ្សេងទៀត

    សាលាភូមិន្ទរដ្ឋបាល មានកិត្តិយសសូមជូនដំណឹងដល់មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ជ្រាបថា សម្រាប់ឆ្នាំ២០២៤

    សាលាភូមិន្ទរដ្ឋបាល មានកិត្តិយសសូមជូនដំណឹងដល់មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ជ្រាបថា សម្រាប់ឆ្នាំ២០២៤

    សាលានឹងរៀបចំជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្សាតាមប្រព័ន្ធអនឡាញ (Microsoft Teams) មានដូចជា៖
    ១. ភាពជាអ្នកដឹកនាំ (សិក្សាថ្ងៃសៅរ៍ និងអាទិត្យ រយៈពេល ១៥ម៉ោង)
    ២. ការរៀបចំគោលនយោបាយសាធារណៈ (សិក្សាថ្ងៃសៅរ៍ និងអាទិត្យ រយៈពេល ៣០ម៉ោង)

    👉 មន្ត្រីរាជការដែលទទួលការបណ្តុះបណ្តាលសម្រាប់វគ្គនីមួយៗ ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖ ជាមន្ត្រីរាជការស៊ីវិល ដែលបានតាំងស៊ប់រួចក្នុងក្របខណ្ឌ (ក) តួនាទីចាប់ពីប្រធានការិយាល័យឡើង យោធិន ឬមន្ត្រីនគរបាលជាតិ ដែលបានតាំងស៊ប់រួចក្នុងក្របខណ្ឌ និងឋានន្តរស័ក្តិចាប់ពីវរសេនីយ៍ត្រី ឡើងទៅ។

    👉 មន្ត្រីរាជការដែលមានបំណងសិក្សាវគ្គបណ្តុះបណ្តាលខាងលើ សូមអញ្ជើញចុះឈ្មោះសិក្សាតាមប្រព័ន្ធ អនឡាញដោយចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/newtrain24 ឬតាមរយៈ QR Code ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។ ការជ្រើសរើសសម្រាប់វគ្គបណ្តុះបណ្តាល៖ ភាពជាអ្នកដឹកនាំ ចំនួន១២០នាក់ និងវគ្គការរៀបចំគោលនយោបាយសាធារណៈ ចំនួន១២០នាក់។

    👉 សិក្ខាកាមត្រូវភ្ជាប់ឯកសារចុះឈ្មោះចូលក្នុងប្រព័ន្ធរួមមាន រូបថតទើបថតថ្មី ទំហំ៤x៦) (ផ្ទៃខាងក្រោយរាណ៌ស) អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត លិខិតតែងតាំងក្នុងមុខតំណែង ឬលិខិតតែងតាំងក្នុងឋានន្តរស័ក្តិបច្ចុប្បន្ន (សម្រាប់យោធិន ឬ មន្ត្រីនគរបាល)។

    បញ្ជាក់៖
    ក. ការទទួលបានសិទ្ធិចូលសិក្សា៖ បន្ទាប់ពីពិនិត្យត្រឹមត្រូវលើលក្ខខណ្ឌរបស់បេក្ខជនរួចរាល់ សាលានឹងផ្តល់ ព័ត៌មានត្រឡប់ជូនបេក្ខជន តាមរយៈអ៊ីម៉ែលរបស់សាមីខ្លួន ដែលបានដាក់ពាក្យដើម្បីបង់ថ្លៃសេវារដ្ឋបាលសុំសិទ្ធិចូលសិក្សាតាមរយៈគណនីធនាគាររបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីទទួលបានបង្កាន់ដៃសុំសិទ្ធិចូលរៀន។
    ខ. ថ្លៃសេវារដ្ឋបាលដើម្បីទទួលបានសិទ្ធិចូលសិក្សាមានកំណត់ក្នុងអ៊ីម៉ែលសាមីខ្លួន៕

     

    ERA SHORTCOURSE 2024
    ERA SHORTCOURSE 2024

     

    អត្ថបទថ្មីៗ បន្ថែមទៀត

    LEAVE A REPLY

    Please enter your comment!
    Please enter your name here