Home ការអប់រំ សាលាតិចណូ៖ ការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតវិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាខាត្បូងឃ្មុំ) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

សាលាតិចណូ៖ ការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតវិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាខាត្បូងឃ្មុំ) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

យោងតាមសេចក្ដីជូនដំណឹង របស់សាលាតិចណូ ស្ដីពីការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតវិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាខាត្បូងឃ្មុំ) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

សេចក្តីជូនដំណឹង

ស្តីពីការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតវិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

1- ចំនួនជ្រើសរើស៖

នៅឆ្នាំសិក្សា ២០២៤-២០២៥ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចូលរៀនឆ្នាំទី១ កម្រិតវិស្វករ សិក្សារយៈពេល ៥ឆ្នាំ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ ចំនួន១២០នាក់ ដែលបែងចែក តាមដេប៉ាតឺម៉ង់ដូចខាងក្រោម៖

ដេប៉ាតឺម៉ង់                            អាហារូបករណ៍ ១០០%

ទេពកោសល្យគីមី និងអាហារ          ៣០ នាក់

ទេពកោសល្យសំណង់ស៊ីវិល           ៣០ នាក់

ទេពកោសល្យអគ្គិសនី និងថាមពល ៣០ នាក់

ទេពកោសល្យឧស្សាហកម្ម និងមេកានិច ៣០ នាក់

II- លក្ខខណ្ឌនៃការជ្រើសរើសជាបេក្ខជនប្រឡង ៖

បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ បេក្ខជនអាចផ្តល់សញ្ញាបត្រថត ចម្លងនៅពេលដាក់ពាក្យចូលរៀន។

III- កាលបរិច្ឆេទទទួលពាក្យ និងកន្លែងទទួលពាក្យ ៖

បេក្ខជនត្រូវមកដាក់ពាក្យដោយផ្ទាល់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ ដែលមានទីតាំងនៅក្នុង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយភ្ជាប់មកជាមួយនូវប្រាក់ចំនួន ២ម៉ឺនរៀល ដើម្បីបង់សិទ្ធិប្រឡង។

IV- កាលបរិច្ឆេទនៃការប្រឡង ៖

សម័យប្រឡងនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០ ព្រឹក តទៅ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ ផ្ទាល់ លើវិញ្ញាសាជាភាសាខ្មែរ៖

1. គណិតវិទ្យា   រយៈពេល ២ ម៉ោង

2. តក្កវិទ្យា                 រយៈពេល ១ ម៉ោង

3. រូបវិទ្យា និងគីមីវិទ្យា រយៈពេល ២ ម៉ោង

បញ្ជីឈ្មោះបេក្ខជននឹងបិទផ្សាយនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ ដែលមានទីតាំងនៅក្នុង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦:០០ ព្រមទាំងបង្ហោះនៅក្នុង ទំព័រ Facebook របស់វិទ្យាស្ថាន (https://www.facebook.com/itckh)។

V- ការប្រកាសលទ្ធផលនៃការប្រឡង ៖

ការប្រកាសលទ្ធផលប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៦:០០ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ព្រមទាំងបង្ហោះនៅ ក្នុងទំព័រ Facebook របស់វិទ្យាស្ថាន (https://www.facebook.com/itckh)។

VI- ការដាក់ពាក្យសុំចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតវិស្វករ ៖

ការដាក់ពាក្យចូលរៀននឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ តទៅ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ រហូតគ្រប់ចំនួនតាមការគ្រោងទុក។

សេចក្តីបញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទាក់ទងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ ដែលមានទីតាំងនៅក្នុង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឬតាមទូរស័ព្ទ ០៧៨ ៣៧៨ ៣៧៨ ឬ០៧៧ ៨៨៩ ៩៣៨ ។

ការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតវិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាខាត្បូងឃ្មុំ) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥
ការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតវិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាខាត្បូងឃ្មុំ) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

Exit mobile version