Monday, December 23, 2024
spot_img
ផ្សេងទៀត
    spot_imgspot_img

    អត្ថបទ ៥ មើលច្រើនប្រចាំសប្តាហ៍

    spot_img

    ព័ត៌មានផ្សេងទៀត

    ការបណ្តាក់ទុនរបស់បណ្តាវិនិយោគិនចិនកំពុងជួយជំរុញដល់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា

    ការបណ្តាក់ទុនរបស់បណ្តាវិនិយោគិនចិនកំពុងជួយជំរុញដល់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា

    ភ្នំពេញ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអះអាងឱ្យដឹងនៅថ្ងៃអង្គារនេះថា រោងចក្រឧស្សាហកម្មប្រមាណ១.២៧៣ទីតាំង ឬស្មើនឹងចំណែក៥៤,៧ភាគរយនៃរោងចក្រឧស្សាហកម្មសរុបទាំងអស់នៅកម្ពុជាត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន។

    ក្រសួងបានបញ្ជាក់ឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា “គិតត្រឹមខែតុលា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រឧស្សាហកម្មចំនួន២.៣២៦ទីតាំង ដែលក្នុងនោះរោងចក្រចំនួន១.២៧៣ទីតាំង បានទទួលការវិនិយោគពីប្រទេសចិន ក្រោមទំហំទឹកប្រាក់ចំនួន៩,០៨ពាន់លានដុល្លារអាមេរិក ឬស្មើនឹងចំនួន៤៥.៤៩ ភាគរយនៃទុនវិនិយោគសរុបរបស់កម្ពុជា” ។

    លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា កម្ពុជា និងចិនមានទំនាក់ទំនងមិត្តភាពយូរអង្វែង ហើយកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ជាសសរស្តម្ភដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។

    លោកបានមានប្រសាសន៍ឱ្យដឹងថា “ប្រទេសចិនជាប្រភពអ្នកវិនិយោគបរទេសកំពូលរបស់កម្ពុជាក្នុងវិស័យផលិតកម្ម ហើយផលិតកម្មជាវិស័យ ដែលនឹងបន្តដឹកនាំជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត”។

    លោកបន្តថា “ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ កម្ពុជាទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ជាពិសេសក្នុងវិស័យផលិតវត្ថុធាតុដើមនៅក្នុងស្រុក ដើម្បីបំពេញតាមតម្រូវការទីផ្សារ”។

    លោក នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា សហគ្រាសដែលត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុនចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញសេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

    លោកបានថ្លែងប្រាប់ទីភ្នាក់ងារសារពត៌មាន Xinhua ថា គម្រោងវិនិយោគរបស់ចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទំនប់វារីអគ្គិសនី ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ផ្លូវថ្នល់ និងស្ពាន ក្នុងចំណោមគម្រោងផ្សេងទៀតបាននិងកំពុងបន្តដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​របស់កម្ពុជា៕ប្រភព: Xinhua៕

    អត្ថបទថ្មីៗ បន្ថែមទៀត

    LEAVE A REPLY

    Please enter your comment!
    Please enter your name here