Tuesday, December 24, 2024
spot_img
ផ្សេងទៀត
    spot_imgspot_img

    អត្ថបទ ៥ មើលច្រើនប្រចាំសប្តាហ៍

    spot_img

    ព័ត៌មានផ្សេងទៀត

    បរទេស៖ ប្រទេសជប៉ុនគ្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលនៅតំបន់ ភ្នំ Fuji ដ៏ល្បីល្បាញរបស់ខ្លួន

    បរទេស​ Japan៖ប្រទេសជប៉ុនគ្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលនៅតំបន់ភ្នំ Fuji ដ៏ល្បីល្បាញរបស់ខ្លួន។

    អន្តរជាតិ: យោងតាមរបាយ​ការណ៍​ថ្មី​មួយ​របស់​រដ្ឋបាល​ក្នុង​តំបន់​មូលដ្ឋានបាន​បង្ហាញ​ឱ្យដឹងថា ប្រទេសជប៉ុនគ្រោងសាងសង់ គម្រោង​​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ ​ដើម្បីតភ្ជាប់​ចេញពីជើង​ភ្នំ Fuji ទៅ​កាន់ស្ថានីយ​ទី៥របស់​ខ្លួន​។ នេះបើយោងតាមទីភ្នាក់ងារសារពត៌មាន Kyodo  News។

    នៅពេលត្រូវបានសាងសង់រួចរាល់ ផ្លូវរថភ្លើងនេះត្រូវបានគេរំពឹងថា នឹង​អាច​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ បានចំនួន៣,៣៦លាន​នាក់​នៅក្នុង​មួយ​ឆ្នាំៗ។

    បច្ចុប្បន្ន រដ្ឋបាលខេត្ត Yamanashi កំពុងស្នើសុំទៅកាន់រដ្ឋាភិបាលជប៉ុនថ្នាក់ជាតិ ដើម្បីសាងសង់ខ្សែផ្លូវរថភ្លើង ក្នុងគោលបំណងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនាភ្នំ Fuji នៅរដូវក្តៅ។

    មធ្យោបាយនេះក៏នឹងជួយថែរក្សាបរិស្ថាន តាមរយៈការកាត់បន្ថយនូវការបំភាយឧស្ម័ន ចេញពីរថយន្តផងដែរ។នេះបើយោងតាមរបាយការណ៍ បណ្តោះអាសន្នរបស់រដ្ឋបាលមូលដ្ឋាន។

    ខ្សែរថភ្លើងនេះ នឹងធ្វើដំណើរតាមបណ្តោយ ផ្លូវបង់ប្រាក់ Fuji Subaru Line ទៅកាន់ស្ថានីយ៍ទី៥ ដែលជាចំណុចចាប់ផ្តើមទៅកាន់ផ្លូវថ្មើរជើង សម្រាប់ដើរឡើងទៅលើភ្នំ Fuji ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុត។

    រដ្ឋបាលខេត្ត Yamanashi បានប៉ាន់ប្រមាណថា ការសាងសង់គម្រោងនេះ នឹងត្រូវការចំណាយទុនវិនិយោគអស់ចំនួន១៤៨,៦ពាន់​លាន​យ៉េន (ប្រហែល៩៧០លាន​ដុល្លារ)។ រដ្ឋបាលខេត្ត Yamanashi ចាត់​ទុក​ថា​ នេះជាជម្រើសដ៏ល្អប្រសើរ​បំផុត​សម្រាប់​រដ្ឋបាល​មូលដ្ឋាន ក្នុង​ការ​សាងសង់​ផ្លូវ​រថភ្លើង ដោយអនុញ្ញាតឱ្យក្រុមហ៊ុន​ឯកជន​ណាមួយ ដើរតួជាអ្នកគ្រប់គ្រងដំណើរការ​រថភ្លើង។

    រដ្ឋបាលក្នុងតំបន់មូលដ្ឋាន បានប៉ាន់ប្រមាណទៀតថា ប្រសិនបើរថភ្លើងនេះ ទទួលបានអ្នកដំណើរចំនួន៣លាននាក់ក្នុងមួយឆ្នាំ នោះរដ្ឋបាលខេត្ត Yamanashi នឹងទាញបានប្រាក់ចំណេញ ប្រមាណ១៨៤,៨ពាន់លានយ៉េន ហើយប្រតិបត្តិករឯកជន នឹងទាញបានប្រាក់ចំណេញ ចំនួន៤២០,៧ពាន់លានយ៉េនក្នុងរយៈពេល៤០ឆ្នាំ។

    យ៉ាងណាមិញ ដោយសារតែមានការជំទាស់ពីសំណាក់ក្រុមអ្នកស្រុក សាលាខេត្ត Yamanashi គ្រោងនឹងគូសបញ្ជាក់ទិសដៅអនាគត របស់គម្រោងខាងលើ នៅចុងឆ្នាំ២០២៤នេះ បន្ទាប់ពីទទួលបានមតិកែលម្អ។

    លោក Kotaro Nagasaki អភិបាលខេត្ត Yamanashi បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីចុងខែតុលាកន្លងទៅថា “ទោះបីជាមានឧបសគ្គយ៉ាងណាក្តី ប៉ុន្តែគម្រោងនេះនៅតែអាចសម្រេចបាន”៕ប្រភព: Kyodo៕

    អត្ថបទថ្មីៗ បន្ថែមទៀត

    LEAVE A REPLY

    Please enter your comment!
    Please enter your name here