យោងតាមសេចក្ដីជូនប្រកាសរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង
- សូមជូនដំណឹងដល់មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចំនួន ១០០នាក់ ប្រភេទក្របខណ្ឌ “ក” ចំនួន ៦៩នាក់ និងប្រភេទក្របខណ្ឌ “ខ” ចំនួន ៣១នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ ស្តីពីការបែងចែកមុខតំណែងជ្រើសរើសមន្ត្រីរាជការ។
👉 ការដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ ដោយអាចស្តេន QR Code ឬចូលទៅកាន់ គេហទំព័រ https://go.gov.kh/era/eco01 ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការប្រឡងប្រជែង សូមតាមដានការផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.News)